Close

ព្រំដែនថៃក្លាយជាតំបន់ប្រឈមហានិភ័យ! កងទ័ពថៃបាញ់គ្រាប់ភ្លើងបំភ្លឺព្រមាន ក្រោយគ្រាប់កាំភ្លើងពីមីយ៉ាន់ម៉ាធ្លាយចូលទឹកដីខ្លួន

ដោយ៖គុជ ឥន្ទាវុធ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ព្រំដែនថៃក្លាយជាតំបន់ប្រឈមហានិភ័យ! កងទ័ពថៃបាញ់គ្រាប់ភ្លើងបំភ្លឺព្រមាន ក្រោយគ្រាប់កាំភ្លើងពីមីយ៉ាន់ម៉ាធ្លាយចូលទឹកដីខ្លួន ព្រំដែនថៃក្លាយជាតំបន់ប្រឈមហានិភ័យ! កងទ័ពថៃបាញ់គ្រាប់ភ្លើងបំភ្លឺព្រមាន ក្រោយគ្រាប់កាំភ្លើងពីមីយ៉ាន់ម៉ាធ្លាយចូលទឹកដីខ្លួន

ថៃ៖ ស្ថានការណ៍សន្តិសុខតាមព្រំដែនថៃ-មីយ៉ាន់ម៉ា កាន់តែមានភាពតានតឹង ខណៈកងកម្លាំងថៃត្រូវបាញ់គ្រាប់ភ្លើងបំភ្លឺព្រមាននៅពេលយប់ បន្ទាប់ពីគ្រាប់កាំភ្លើងពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានឆ្លងចូលទឹកដីថៃ ក្នុងស្រុកម៉ែសុត ខេត្តតាក។

យោងតាមសារព័ត៌មាន Khaosod ក្រុមការងារ Rajamanu Task Force ក្រោមកងកម្លាំង Naresuan បានបាញ់គ្រាប់ភ្លើងបំភ្លឺព្រមាននៅវេលាម៉ោងប្រហែល ៧:១៥នាទីយប់ថ្ងៃអង្គារ ដោយអះអាងថា ជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុឆ្លងព្រំដែន និងអនុវត្តតាមវិធានការប្រើប្រាស់កម្លាំងយោធា (ROE)។
ការណ៍ដែលគ្រាប់កាំភ្លើងពីការប្រយុទ្ធនៅក្នុងប្រទេសជិតខាងធ្លាយចូលទឹកដីថៃ ក៏បានបង្ហាញពីហានិភ័យសន្តិសុខដែលប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនត្រូវប្រឈម ខណៈជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ាបន្តបង្កផលប៉ះពាល់ដល់តំបន់ជុំវិញ។

ក្រោយហេតុការណ៍នេះ កងទ័ពថៃបានបង្កើនការល្បាត និងត្រួតពិនិត្យតាមបណ្តោយព្រំដែន ព្រមទាំងរក្សាវត្តមានយោធានៅតំបន់ជួរមុខ ដើម្បីត្រៀមឆ្លើយតបចំពោះឧប្បត្តិហេតុដែលអាចកើតឡើងបន្ថែមទៀត។ កងកម្លាំងថៃក៏បានលើកឡើងពីការទប់ស្កាត់សកម្មភាពឆ្លងដែនដោយគ្មានការអនុញ្ញាត និងការការពារសុវត្ថិភាព ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន៕

អត្ថបទទាក់ទង