Close

អ្នកដំណើររិះគន់ភាពយឺតយ៉ាវនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងប្រទេសថៃ ដោយអ្នកដំណើរត្រូវរង់ចាំវ៉ាលីរហូតដល់ ៥-៦ម៉ោង នៅព្រលានយន្តហោះ ក្រោយទឹកជំនន់ប៉ះពាល់ការងារបុគ្គលិក

ដោយ៖គុជ ឥន្ទាវុធ | ថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានអន្តរជាតិ
អ្នកដំណើររិះគន់ភាពយឺតយ៉ាវនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងប្រទេសថៃ ដោយអ្នកដំណើរត្រូវរង់ចាំវ៉ាលីរហូតដល់ ៥-៦ម៉ោង នៅព្រលានយន្តហោះ ក្រោយទឹកជំនន់ប៉ះពាល់ការងារបុគ្គលិក អ្នកដំណើររិះគន់ភាពយឺតយ៉ាវនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងប្រទេសថៃ ដោយអ្នកដំណើរត្រូវរង់ចាំវ៉ាលីរហូតដល់ ៥-៦ម៉ោង នៅព្រលានយន្តហោះ ក្រោយទឹកជំនន់ប៉ះពាល់ការងារបុគ្គលិក

បាងកក៖ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ បន្ទាប់ពីមានការរិះគន់ពីអ្នកដំណើរជុំវិញការយឺតយ៉ាវនៃជើងហោះហើរ និងការរង់ចាំទទួលវ៉ាលីយូរខុសប្រក្រតី ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Pattaya News ស្ថានភាពនៅតំបន់ទទួលឥវ៉ាន់ក្នុងអាកាសយានដ្ឋានមានភាពកកស្ទះខ្លាំង ដោយមានវ៉ាលីរាប់ពាន់ត្រូវបានដាក់គរទុក ខណៈអ្នកដំណើរមួយចំនួនត្រូវរង់ចាំទទួលឥវ៉ាន់រហូតដល់ ៥ ទៅ ៦ម៉ោង។


តាមការបញ្ជាក់ពីអាជ្ញាធរអាកាសយានដ្ឋាន វិបត្តិនេះត្រូវបានបង្កឡើងដោយ ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងបាងកក ដែលបានប៉ះពាល់ដល់ការធ្វើដំណើររបស់បុគ្គលិក។ ជាពិសេស បុគ្គលិកផ្នែកដោះស្រាយឥវ៉ាន់របស់ក្រុមហ៊ុន Thai Airways មួយចំនួនមិនអាចមកធ្វើការបាន បណ្តាលឱ្យមានការខ្វះកម្លាំងពលកម្មយ៉ាងខ្លាំង។
ក្រៅពីបញ្ហាកង្វះបុគ្គលិក រទេះដឹកឥវ៉ាន់ជាច្រើនគ្រឿងក៏បានខូចខាតផងដែរ ដែលធ្វើឱ្យដំណើរការដឹកជញ្ជូន និងផ្ទេរវ៉ាលីកាន់តែយឺតយ៉ាវ។ ស្ថានភាពនេះបានបន្តប៉ះពាល់ដល់ដំណើរការជើងហោះហើរចាកចេញមួយចំនួន។
បច្ចុប្បន្ន អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ពាក់ព័ន្ធ កំពុងសហការគ្នាដោះស្រាយបញ្ហា និងពន្លឿនការដោះស្រាយវ៉ាលីដែលកំពុងកកស្ទះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកដំណើរ។
ជាមួយគ្នានេះ អាជ្ញាធរអាកាសយានដ្ឋានបានណែនាំឱ្យអ្នកដំណើរពិនិត្យស្ថានភាព និងព័ត៌មានជើងហោះហើររបស់ខ្លួនជាមុន មុនចេញដំណើរទៅកាន់អាកាសយានដ្ឋាន៕

អត្ថបទទាក់ទង