Close

ទីបំផុត​ឈ្មោះ​ ស៉ីវ​ ជ័យ​សិដ្ឋ​ ដែល​ជាម្ចាស់​រថយន្ដ​ Mercedes GT53 បុក​ជនរងគ្រោះ​ស្លាប់​រហូត​ដល់​ ៦នាក់​ នៅស្រុក​ មោងឬស្សី​ ខេត្ត​ បាត់ដំបង​ ត្រូវបានឪពុកម្ដាយ​នាំចូល​សារភាព​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ហើយ​នៅ​រសៀល​ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០២៦​ នេះ​

ដោយ៖គុជ ឥន្ទាវុធ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ សង្គម
ទីបំផុត​ឈ្មោះ​ ស៉ីវ​ ជ័យ​សិដ្ឋ​ ដែល​ជាម្ចាស់​រថយន្ដ​ Mercedes GT53 បុក​ជនរងគ្រោះ​ស្លាប់​រហូត​ដល់​ ៦នាក់​ នៅស្រុក​ មោងឬស្សី​ ខេត្ត​ បាត់ដំបង​ ត្រូវបានឪពុកម្ដាយ​នាំចូល​សារភាព​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ហើយ​នៅ​រសៀល​ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០២៦​ នេះ​ ទីបំផុត​ឈ្មោះ​ ស៉ីវ​ ជ័យ​សិដ្ឋ​ ដែល​ជាម្ចាស់​រថយន្ដ​ Mercedes GT53 បុក​ជនរងគ្រោះ​ស្លាប់​រហូត​ដល់​ ៦នាក់​ នៅស្រុក​ មោងឬស្សី​ ខេត្ត​ បាត់ដំបង​ ត្រូវបានឪពុកម្ដាយ​នាំចូល​សារភាព​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ហើយ​នៅ​រសៀល​ថ្ងៃទី​ ១​ ខែ​ មេសា​ ឆ្នាំ​ ២០២៦​ នេះ​

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង ដែលជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលខ្លួននៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅចំពោះមុខសមត្ថកិច្ចជនបង្កកំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

បើយោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។ បើទោះបីជាយ៉ាងណា ឪពុករបស់យុវជន ជ័យសិដ្ឋ ដែលជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាំងពីពេលដែលកូនប្រុសបង្កគ្រោះថ្នាក់ចរាចរណ៍នោះ គឺទាក់ទងមិនបាន ហើយមិនដឹងថា ទៅលាក់ខ្លួននៅទីណានោះទេ៕

គួររំលឹកថា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលា ម៉ោង ២២៖៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ ស្ថិត ក្នុង ក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក MERCEDESBENZ AMG GT53ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកជាមួយ នឹងម៉ូតូចំនួន២គ្រឿងដែលម៉ូតូទី១ ម៉ាកហុងឌីម HONDADREAM ពណ៌ខ្មៅពាក់ ផ្លាក លេខបាត់ដំបង1H-2105 ជិះគ្នាចំនួន ៣នាក់ បណ្តាលឱ្យស្លាប់ចំនួន ២នាក់ និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស រីឯម៉ូតូទី២ ម៉ាកហុងដាឌ្រីម HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នាចំនួន ៣នាក់បណ្តាលឱ្យ ស្លាប់ ចំនួន ០៣នាក់ប្រុសចំនួន ២នាក់ស្រីចំនួន ១នាក់ ។ ជនរងគ្រោះទាំងអស់រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ ដំបង ខណៈដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើលការប្រគុំតន្ត្រីមួយ កន្លែង ស្ថិតនៅទីរួមស្រុកមោងឫស្សី នារាត្រីនោះ។

បន្ទាប់ពីកើតហេតុរួចមក អ្នកបើករថយន្តបង្កគ្រោះថ្នាក់ បានគេចខ្លួនពីកន្លែងកើតហេតុបាត់ដោយបន្សល់ទុករថយន្តបង្កនៅទីនោះហើយសមត្ថកិច្ច និងអ្នកជួយសង្គ្រោះនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងអ្នកស្លាប់ប្រគល់ជូន ក្រុម គ្រួសារសពបានវាស់វែងពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានា នៅកន្លែង កើត ហេតុ។
តាមរយៈផ្លាកលេខរថយន្ត កម្ពុជាC.S.6168 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរក ឃើញ អត្តសញ្ញណម្ចាស់រថយន្តមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសឆ្នាំ កើតនៅខែធ្នូ ឆ្នាំ២០០៦ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវលេខ ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទទាក់ទង