Close

បង្ក្រាបទីតាំង Online Scam នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត ៦០០នាក់ និងរកឃើញមេខ្លោងនៃបទល្មើសឆបោកនេះ គឺជាជនជាតិថៃ

ដោយ៖គុជ ឥន្ទាវុធ | ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ សង្គម
បង្ក្រាបទីតាំង Online Scam នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត ៦០០នាក់ និងរកឃើញមេខ្លោងនៃបទល្មើសឆបោកនេះ គឺជាជនជាតិថៃ បង្ក្រាបទីតាំង Online Scam នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត ៦០០នាក់ និងរកឃើញមេខ្លោងនៃបទល្មើសឆបោកនេះ គឺជាជនជាតិថៃ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលជាតិនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅក្នុងអគារកញ្ចក់កម្ពស់ ៣០ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៥៨៧នាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក អ៊ី សុឃី អគ្គស្នងការរងនគរបាលជាតិ ដោយមានការសហការពីកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត។

យោងតាមការបញ្ជាក់របស់មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មនុស្សដែលត្រូវបានឃាត់ខ្លួនទាំង ៥៨៧នាក់ រួមមានស្ត្រី ១០៥នាក់។ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់ ស្រី ៧៦នាក់, ជនជាតិថៃ១៨នាក់ ស្រី ៦នាក់ និងជនជាតិខ្មែរ ៥១នាក់ ស្រី ២១នាក់។
មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមថា តាមការស៊ើបអង្កេតជំហានដំបូង មេខ្លោងនៃទីតាំងឆបោកតាមប្រព័ន្ធអនឡាញនេះ គឺជាជនជាតិថៃ។ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ដើម្បីយកទៅបន្តនីតិវិធីស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចកំពុងបន្តនីតិវិធីពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងអ្នកដែលមានតួនាទីក្នុងការរៀបចំ ឬដឹកនាំប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនេះ៕

អត្ថបទទាក់ទង